លោកជំទាវ មិថុនា ភូថង អញ្ជើញសួរសុខទុក្ខកម្មការនី ចំនួន ០២នាក់ ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត


ខេត្តកោះកុង : ថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញសួរសុខទុក្ខកម្មការនី ចំនួន ០២នាក់ ធ្វើការនៅរោងចក្រ ខេខេអិន ក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង-នាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលបានសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត។ លោកជំទាវ បានលើកឡើងថាទាំងនេះ គឺជាការខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ សម្តេចបានខិតខំទាំងថ្ងៃទាំងយប់ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ថ្ងៃនេះផងដែរ ប្អូនៗ បានទទួលប្រាក់ឧបត្ថម្ភ ពីក្រុមហ៊ុន និងរាជរដ្ឋាភិបាល ដែលជាគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។