មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យស្ថានភាពទឹក ការងារប្រមូលផលស្រូវរដូវវស្សា និងការងារបង្កបង្កើនផលស្រូវប្រាំង


ថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី រួមជាមួយមន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានចុះត្រួតពិនិត្យស្ថានភាពទឹក ការងារប្រមូលផលស្រូវរដូវវស្សា និងការងារបង្កបង្កើនផលស្រូវប្រាំងនៅតំបន់ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក ៧មិនា ស្ថិតក្នុងឃុំជាលា និងប្រព័ន្ធស្រោចស្រពទំនប់អាងទឹក តាកុយ ស្ថិតក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។