ឯកឧត្ដម អ៊ី ឈាន អញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបទី៣៩ ទិវាជ័យជំនះ០៧មករា១៩៧៩-០៧មករា២០១៨


ព្រឹកថ្ងៃអាទិត្យ ៦រោចខែបុស្ស ឆ្នាំរកា​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨​ ឯកឧត្តម​ អ៊ី ឈាន​ ​រដ្ឋ​លេខាធិការក្រសួងការពារ​ជាតិ និង​ជា​ប្រធានក្រុមការងារថ្នាក់កណ្ដាល​ចុះជួយ​ខេត្ដប៉ៃលិន បានអញ្ជើញជាអធិបតីក្នុង​ពិធីអបអរសាទរ ខួបលើកទី៣៩ ទិវាជ័យ​ជំនះ៧មករា (៧មករា១៩៧៩-៧មករា​២០១៨) នៅទីស្នាក់ការគណបក្ស​ប្រជា​ជន​កម្ពុជា ខេត្តប៉ៃលិន។

ថ្ងៃ​០៧មករា ជាថ្ងៃកំណើតទី២របស់ប្រជា​ជន​កម្ពុជាទាំងមូល!
ជយោ!០៧មករា ជាអមត:!