គណៈប្រតិភូ ក្រសួងកិច្ចការនារី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក គង់ ខាត់


នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា​ ឆ្នាំ២០១៨ គណៈប្រតិភូ ក្រសួងកិច្ចការនារី ដឹកនាំដោយលោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសក​ គង់​ ខាត់ បិតាក្មេករបស់សម្តេចវិបុលសេនាភក្តី​ សាយ​ ឈុំ​​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួល មរណភាព​ នៅថ្ងៃអាទិត្យ ៦រោច​ ខែបុស្ស​ ឆ្នាំរកា​ នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា​ ឆ្នាំ២០១៨ វេលាម៉ោង០៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ​១០១ ឈានចូល១០២ឆ្នាំ ដោយជរាពាធ។

សពមហាឧបាសក​ គង់​ ខាត់ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្ប ទានតាមប្រពៃណីសាសនា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ​២២២ ភូមិ៣ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​រាជធានីភ្នំពេញ៕