ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មវិធីការប្រកួតកីឡាបាល់ទះ បាល់ទាត់មហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ ២០១៨


រសៀលថ្ងៃអង្គារ ០៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា គ.ស២០១៨ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទកម្មវិធីការប្រកួតកីឡាបាល់ទះ បាល់ទាត់មហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ ២០១៨ ដើម្បីអបអរសាទខួបលើកទី៣៩ ទិវាជ័យជំនះ០៧ មករា(០៧ មករា ១៩៧៩-០៧ មករា ២០១៨) នៅមណ្ឌលកីឡាករខេត្តព្រះវិហារ។

គួររំលឹកដែរថា ជាលទ្ធលផលការប្រកួតបាល់ទះ ជើងឯកបានទៅលើក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ លេខ២បានទៅលើក្រុមបាល់ទះបញ្ជាការដ្ឋានសឹករងព្រះវិហារ និងលេខ៣ក្រុមបាល់ទះ ស្រុកឆែប។
ចំពោះបាល់ទាត់លេខ១បានទៅក្រុមបាល់ទាត់ក្រុងព្រះវិហារ លេខ២ក្រុមខ្លាខ្មៅcso និងលេខ៣ ក្រុមcsn ។