អង្ករ ចំនួន ០៦ តោន ត្រូវបានយកទៅប្រគល់ជូនដល់បងប្អូនវីរកងទ័ព នៃវរៈសេនាតូចលេខ ១ និងវរៈសេនាតូចលេខ ២


អង្ករ ចំនួន ០៦ តោន ដែលជាការឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានយកទៅប្រគល់ជូនដល់បងប្អូនវីរកងទ័ព នៃវរៈសេនាតូចលេខ ១ និងវរៈសេនាតូចលេខ ២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដែលកំពុងឈរជើងការពារទឹកដីនៅតំបន់ប្រាសាទតាក្របី នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៨ នេះ ។