លោកជំទាវ មិថុនា ភូថង ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធ អញ្ជើញ គោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិមាតុភូមិកម្ពុជា


ខេត្តកោះកុង : ថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះជាតិមាតុភូមិកម្ពុជា ពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។ យើងទាំងអស់គ្នា ត្រូវចងចាំជានិច្ច នូវពលីកម្មដ៏អង់អាចក្លាហាន របស់យុទ្ធមិត្ត ក្នុងបុព្វហេតុជាតិ ប្រជាជន និងមាតុភូមិ។
នៅវិមានសពយុទ្ធជន