ពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ របស់យោធភូមិភាគទី៥


ក្រុងបាត់ដំបង:ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្សឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៥បានប្រារព្ធពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៧ និងផ្សព្វផ្សាយផែនការឆ្នាំ២០១៨ របស់យោធភូមិភាគទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។
អញ្ជើញចូលរួមក្នុងឱកាសនេះមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ទេព សំអាន អគ្គនាយករង អគ្គនាយកដ្ឋានភស្ថុភារហិរញ្ញវត្ថុក្រសួងការពារជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក។
ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។
ឯកឧត្តម អភិបាល អភិបាលរងនៃគណ:អភិបាលខេត្តទាំង៤ បាត់ដំបងបន្ទាយមានជ័យ ពោធិ៍សាត់ ប៉ៃលិន។
មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ កងទ័ពជើងគោកនិងប្រតិភូអមដំណើរ មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ កងឯកភាពចំណុះយោធភូមិភាគ មេបញ្ជាការ កងពលតូចថ្មើរជើងទាំងបី​(៥១.៥២.៥៣.)មេបញ្ជាការកងពលតូច​ អន្តរាគមន៍លេខ១៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងទាំង៤ មេបញ្ជាការកងព្រំដែនគោកទាំង៤ ( ៥០១.៥០២.៥០៣.៥០៤) ។
មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទាំង៤ ស្នងការស្នងការរង នគរបាលខេត្តទាំង៤។
ពិធីសិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលមហោស្រពយោធភូមិភាគទី៥ ដែលមានសមាជិកចូលរួមសរុបចំនួន ២៣០នាក់។
ឯកឧត្តមឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥បាន
ឡើងអានលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៧ និងផែនការឆ្នាំ២០១៨។
មតិពិភាគ្សាចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍​ស្ដីពីការងារពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ( គ្រប់គ្រង ពង្រឹងកម្លាំង ហ្វឹកហ្វឺន អប់រំ ចិញ្ចឹមទ័ព)។
ក្នុងឱកាសនេះក៏មានពិធីប្រគល់សេចក្តីសម្រេចមុខងារ ១២នាក់ បំពាក់ឋានន្តរស័ក្តិ៧ នាក់( ឧត្តមសេនីយ៍ទោ ២ ឧត្តមសេនីយ៍ត្រី ១ វរសេនីយ៍ឯក ៤ )បំពាក់គ្រឿងឥស្សរិយយសចំនួន ៤២គ្រឿងជូនប័ណ្ណសរសើរ លិខិតសរសើរ ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក មានស្នាដៃប្រឡងប្រណាំងឆ្នាំ២០១៧​ និងទទួលរង្វាន់ពីអគ្គនាយកដ្ឋានភស្ថុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ មានមេគោពូជ ៣០ក្បាលគ្រាប់ពូជ៤មុខស្មើ៣.៥៥៧គ.ក្រ ធុងទឹកចម្រោះ ៣៧៣ ធុងទឹកក្លាស្សេ១៦១ ធុងបាញ់ថ្នាំសត្វល្អិត ១៤ ក្រណាត់ឯកសណ្ឋានលេខ២ចំនួន ៨៤ឈុត ដល់អង្គភាពដែលមានស្នាដៃក្នុងការងារបង្កបង្កើនផលចិញ្ចឹមសត្វ រៀបចំផ្ទះបាយល្អ និងការងារគ្រប់គ្រងជំនាញ។
ចុងបញ្ចប់នៃពិធីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង ក៏បានចូលរួមមតិសំណេះសំណាល វាយតម្លៃកោតសរសើរ​ ស្នាដៃរបស់យោធភូមិភាគទី៥ សម្រេចបានក្នុងឆ្នាំ២០១៧ កន្លងមកនិងលើកយកជាគំរូអនុវត្ត ពិធីចុះធ្វើទស្សនកិច្ចដល់កងឯកភាពចំណុះកងទ័ពជើងគោក​ ឯកឧត្តម​ បានលើកពីសភាពការណ៍វិវត្តន៍ថ្មីៗដែលកើតឡើងកន្លងមកហើយបាន
ធ្វើការផ្តាំផ្ញើដល់សមាជិកអង្គពិធីត្រូវប្រឹងប្រែងអនុវត្តឲ្យសម្រេចរាល់ភារកិច្ចថ្នាក់លើប្រគល់ សហប្រតិបត្តិការល្អ​ ជាមួយប្រទេសជិតខាង រួមគ្នាថែរក្សា សន្តិភាពទប់ស្កាត់រាល់ចលនាប្រឆាំង ចលនាបដិវត្តន៍ពណ៌ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់មិនបានដាច់ខាតនៅកម្ពុជាទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ។
កម្មវិធីសិក្ខាសាលាបូកសរុបឆ្នាំ២០១៧​ របស់យោធភូមិភាគទី៥ ប្រព្រឹត្តទៅអស់រយ:ពេលពេញ១ថ្ងៃ ប្រកបដោយជោគជ័យ ភាតរភាព សាមគ្គីភាព៕