ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ហ៊ុន ប៊ុនរ៉ា ជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ


ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ នៅភូមិផ្គង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ហ៊ុន ប៊ុនរ៉ា ជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ , លោក សូត្រ វុទ្ធី លោក ស៊ីនវុទ្ធា ជានាយករងមជ្ឈមណ្ឌល និងប្រធាន អនុប្រធាការិយាល័យ ព្រមទាំងមន្រ្ដីចំនួន ១០ រូបផ្សេងទៀតឲ្យចូលកាន់ដំណែង៕