ឯកឧត្ដម គួច ចំរើន ដឹកនាំប្រតិភូពិនិត្យមើល និងប្រកាសសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ


នៅរសៀលថ្ងៃសៅរ៍ ១២ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូពិនិត្យមើល និងប្រកាសសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង ១៨គីឡូម៉ែត្រ ទទឹង ១៦ម៉ែត្រ ខ្នងលើ៩ម៉ែត្រ កម្ពស់ ២ទៅ ៤ម៉ែត្រ ភ្ជាប់ពីឃុំច្បារអំពៅ ស្រុកបាធាយ ឆ្ពោះទៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។