ឯកឧត្ដមបណ្ឌិត គឹម ធា និងឯកឧត្ដម ម៉ែន វិបុល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង


នារសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅខេត្តស្វាយរៀង ក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរសម្ដេចចៅហ្វាវាំង ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្ត និងតំណាងសភាពាណិជ្ជកម្មខេត្ត ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងគណៈប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញចុះទៅពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ នៅបរិវេណវិទ្យាល័យស្វាយរៀង ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ផងដែរ ៕