ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលឡាវ


នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមករាឆ្នាំ​២០​១​៨ ធនាគារជាតិនៃកម្ពុជាបានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយធនាគារកណ្តាលឡាវ ក្រោ​ម​អធិ​បតីភា​ពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯ​កឧត្តម Somphao PHAYSITH​ ទេសាភិបាល ធនាគារកណ្តាលឡាវ។

កិច្ចប្រជុំទ្វេភាគីត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំតាមការផ្លាស់វេន ដែលមានបំណងរឹ​ត​ចំណងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងជាមិត្តភាព ក៏ដូចផ្លាស់ប្តូរបទពិសោធន៍រវាងធនា​គា​រ​កណ្តាលទាំងពីរ។ នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ធនាគារកណ្តាលទាំងពីរបានពិភាក្សាលើ ៖ i/- វឌ្ឍន​ភាពនៃសូចនាករម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយរូបិយវត្ថុ ii/- ការអភិ​វឌ្ឍ​ន៍វិស័យធ​នា​គា​រនិងបញ្ហាប្រ​ឈម និង iii/- កិច្ចសហប្រ​តិ​បត្តិ​​កា​រ​​បច្ចេកទេស។ កិច្ចពិភាក្សានិងជំនួបទ្វេភាគីនេះ បានកំណត់នូវទិសដៅចម្បងៗពីកិច្ចសហប្រតិបត្តិការទៅលើការអនុវត្តការងារផ្សេងៗ ដែលមា​នសារៈសំខាន់សម្រាប់ធនាគារកណ្តាលទាំងពីរ។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ក្រោមបរិ​យា​កា​សសប្បា​យ​រីករាយ និងស្និទ្ធស្នាលបំផុត ហើយភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ​ល្អនេះឱ្យកាន់តែរឹងមាំថែមទៀត។