អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងការបើក វិញ្ញាសារប្រឡងជ្រើសរើសបេក្ខឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ


ព្រឹកថ្ងៃអាទិត្យ ១៣ រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងការបើក វិញ្ញាសារប្រឡងជ្រើសរើសបេក្ខឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ឆ្នាំ២០១៧ មណ្ឌលបាត់ដំបង នៅវិទ្យាល័យសម្តេចឪ ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។