ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍នូវការអនុវត្តន៍របស់អគ្គនាយកដ្ឋាននីមួយៗ


នៅព្រឹកថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍នូវការអនុវត្តន៍របស់អគ្គនាយកដ្ឋាននីមួយៗ និងកិច្ចប្រជុំស្តីពីដំណើរការរៀបចំពិធីជួបជុំប្រចាំឆ្នាំរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានជាតិ នាថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។