ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍ស្តារប្រឡាយ ០១ ខ្សែ


សកម្មភាពក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រ ចុះអន្តរាគមន៍ស្តារប្រឡាយ ០១ ខ្សែ ប្រវែង ១.០០០ ម៉ែត្រ ដើម្បីនាំទឹកពីអាងទឹកស្នេហ៍ ទៅសង្គ្រោះដំណាំស្រូវប្រាំងដែលកំពុងជួបការខ្វះខាតទឹកប្រមាណ ២០០ ហិកតា ស្ថិតក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ។