សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥


នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ​២​០១​៨ សម្ដេចអគ្គមហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាព​ដ៏ខ្ព​ង់​ខ្ព​ស់ ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៩នីតិកាលទី៥។

សម័យប្រជុំរដ្ឋសភាបានពិភាក្សានិងអនុម័ត សេចក្តី​ព្រាង​ ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេវាកម្ម ក្រោមកិច្ចព្រម​ព្រៀងក្រប​ខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍ និង ​សាធា​រណរដ្ឋ​ឥណ្ឌា៕