ការប្រឡងចូលជាមន្ត្រីររាជការពេទ្យ និងមន្ត្រីរាជការតាមស្ថាប័ននានា គឺមិនត្រូវបានកំណត់អាយុទៀតទេ


កន្លងមកយើងបានដោះស្រាយរួចហើយ ចំពោះការប្រឡងចូលជាមន្ត្រីររាជការពេទ្យ និងមន្ត្រីរាជការតាមស្ថាប័ននានា គឺមិនត្រូវបានកំណត់អាយុទៀតទេ ពីព្រោះដូចជាអ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយចង់ធ្វើជាន្ត្រីរាជការសុខាភិបាលពេទ្យ តែបែរជាហួសពេលហួសអាយុ ប៉ុន្តែពេលនេះ ទោះអាយុប៉ុន្មានក៏អាចប្រលងចូលបានដែរ។

ប៉ុន្តែចំពោះការស្នើសុំខ្ញុំអោយការបន្ឋូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យ គឺមិនអាចធ្វើបានឡើយ។ ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផង បានជាប់គឺគ្មានបែបនេះទេ៕