លោកជំទាវ ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស គម្រប់ព្រះជន្មវស្សា ៨៦ យាងចូល ៨៧ព្រះវស្សា


រសៀលថ្ងៃអង្ការ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៨លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យកតញ្ញូកតវេទីចម្រើនព្រះជន្មថ្វាយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មវស្សា ៨៦ យាងចូល ៨៧ព្រះវស្សា ដែលពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោកជំទាវ រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយជុំវិញវត្ត បានអញ្ជើញចូលរួមក្នុងពិធីនោះយ៉ាងច្រើនកុះករ ដែលពិធីនេះបានរៀបចំឡើងនៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។