លោកជំទាវ សាយ ចាន់ណាក់ បាននាំយកស៊ីម៉ងត៍ ០៥តោន ដែលជាអំណោយឧបត្ថម្ភរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគេន ព្រះចៅអធិការវត្ត ឥន្ទកោសីយ៍


រសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា បាននាំយកស៊ីម៉ងត៍ ០៥តោន ដែលជាអំណោយឧបត្ថម្ភរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ប្រគេន ព្រះចៅអធិការវត្ត ឥន្ទកោសីយ៍ (ហៅ វត្តតោងិល) ដែលស្ថិត្តនៅភូមិ តោងិល ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម សំរាប់កសាងសមិទ្ធផលនៅក្នុងវត្ត៕