ឯកឧត្តម លឹម គានហោ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារអនុវត្តន៍ផែនការសកម្មភាពប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅសកម្មភាពអនុវត្តន៍ការងារបន្តប្រចាំឆ្នាំ ២០១៨


ព្រឹកថ្ងៃ ពុធ ១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងរបាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពការងារអនុវត្តន៍ផែនការសកម្មភាពប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅសកម្មភាពអនុវត្តន៍ការងារបន្តប្រចាំឆ្នាំ ២០១៨ ដោយមានការចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធានអាជ្ញាធរទន្លេសាប អគ្គលេខាធិការ អគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាបទាំងអស់ សរុបប្រមាណ ១០០ នាក់ ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើបទឧទ្ទេសនាមស្តីអំពី តួនាទី ភារកិច្ចរបស់អាជ្ញាធរទន្លេសាប ជូនដល់មន្ត្រីដែលទើបនឹងប្រលងចូលបម្រើការងារថ្មី នៅក្នុងអង្គភាពថ្នាក់ជាតិមួយនេះផងដែរ ។