លោកជំទាវ មាន សំអាន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំ សមាជិកាសភា នៃវេទិកា សភា អាស៊ី-ប៉ាស៊ីភិច


នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៨ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំ សមាជិកាសភា នៃវេទិកា សភា អាស៊ី-ប៉ាស៊ីភិច ដើម្បីពិភាក្សា អំពីប្រធានបទ “ ការលើកកម្ពស់សមភាព យេនឌ័រ សំរាប់គោលដៅអភិវឌ្ឍ ប្រកបដោយចិរភាព ” ក្រោមអធិបតីភាព លោកជំទាវ ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ៕