សកម្មភាពបើកវិញ្ញាសារ ប្រឡងពុទ្ធិកបឋមសិក្សា (បាលីរង)


នៅព្រឹកសៅរ៍ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ លោក​ វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប និងព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្ត បានអញ្ជើញនិងនិមន្ត ជាអធិបតីក្នុងពិធីបើកដំណើរការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលីរង) នៅសាលាពុទ្ធិកវិទ្យាល័យរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាម។

ការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា(បាលីរង)​ មានបេក្ខសមណៈបេក្ឋជន ប្រឡងចំនួន១៦៤អង្គ នាក់ និងចែកជាបន្ទប់ចំនួន០៧ បន្ទប់ ។

កម្មវិធីប្រឡងនេះដែរ​ ប្រព្រឹត្តទៅរយៈពេល​ ២ថ្ងៃ គឺ ថ្ងៃសៅរ៍-អាទិត្យ ៥-៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០១៨​ នៅសាលាពុទ្ធិកវិទ្យាល័យរាជបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាម៕