ឯកឧត្តម សុខ ឥសាន តាមរយៈបណ្ដាញតេលេក្រាមថា « កឹម សុខា និង សម រង្សី មិនត្រូវគ្នា មិនមែនជារឿងចម្លែកទេ


ភ្នំពេញ៖ អ្នកនំាពាក្យគណបក្សប្រជាជនកកម្ពុជា បានអះអាងថាការមិនត្រូវគ្នា រវាងលោក កឹម សុខា និងលោកសម រង្ស៊ី គ្មានអ្វីចម្លែកសម្រាប់ គណបក្សប្រជាជនកម្ពុជានោះទេ។

ការលើករបស់អ្នកនំាពាក្យ គណបក្សកាន់អំណាចបែបនេះ បន្ទាប់ពីលោកកឹម សុខាប្រកាសមិនគំាទ្រ ការបង្កើតចលនាសង្គ្រោះជាតិ របស់លោកសម រង្ស៊ីនៅក្រៅប្រទេស ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២២មករា តាមរយៈបណ្ដាញតេលេក្រាមថាថា « កឹម សុខា និង សម រង្សី មិនត្រូវគ្នា មិនជារឿងចម្លែក  ។ តាំងពីដើមមក កឹម សុខា និងសម រង្ស៊ី មិនដែលត្រូវគ្នាទេ ។ មួយដណ្តើមមួយធ្វើ ជាអ្នកប្រឆាំងផ្តាច់មុខ មកគណបក្សប្រជាជនកម្ពុជា ។ ដើម្បីដណ្តើម ឧត្តមភាពលើគ្នា មួយហ៊ានលាបពណ៌មួយ ថាជាអាយ៉ងរបស់ គណបក្សប្រជាជនកម្ពុជាទៀតផង ។ប៉ុន្តែ ដើម្បីយកឈ្នះលើគណបក្សប្រជាជនកម្ពុជា អតីតមេបក្សទាំងពីរ ត្រូវចៅហ្វាយនាយក្រៅប្រទេស ចាប់បង្ខំឲ្យចូលគ្នាបង្កើត ជារបស់ហៅថាបក្សសង្គ្រោះជាតិ ទាំងមិនពេញចិត្តរៀងខ្លួន» ។

ឯកឧត្តម ថាករណីដែលអតីត មេបក្សប្រឆំាងធ្វើគឺជា ហេតុធ្វើកឹម សុខា ត្រូវចាប់ខ្លួនពីបទល្មើសសន្និដ្ឋិភាព ជាមួយបរទេសនាំឲ្យ មានអំពើប្រទូស្តរ៉ាយ ដល់ប្រទេសជាតិ ស្រាប់តែសម រង្ស៊ីងាកមកបង្កើតរបស់ហៅថា ចលនាសង្គ្រោះជាតិ ដែលធ្វើឲ្យមានប្រតិ កម្មពីភាគី កឹម សុខា យ៉ាងខ្លាំងជាបន្តបន្ទាប់ ។

ដូច្នេះ បញ្ហាមិនត្រូវគ្នារវាងក្រុម កឹម សុខា និងក្រុម សម រង្សី ជារឿងធម្មតាទៅហើយ មិនមានអីចម្លែកទេ ។ តែទោះជាយ៉ាងនេះក្តី ក៏កឹម សុខា និង សម រង្ស៊ី មានគោលដៅប្រឆាំង នឹងគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដូចគ្នាដែលចាំបាច់ ត្រូវប្រុងប្រយ័ត្នចំពោះ សកម្មភាពប្រឆាំងរបស់ ពួកគេទាំងពីរនេះ ជានិច្ច មិនឲ្យបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ និងការរីកចម្រើនរបស់ប្រទេសជាតិ បានជាដាច់ខាត  ៕