ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់អណ្ដូងទឹក ជូនប្រជាពលរដ្ឋនៅឃុំ ស្ដៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


បាត់ដំបង៖ អណ្ដូងទឹកចំនួន ១០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ឪពុកម្ដាយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ក្រុមការងារបានប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅឃំុស្ដៅ ស្រុក រតនៈមណ្ឌល ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០១៦ ។
ប្រជាពលរដ្ឋដែលមកទទួលអណ្ដូងទឹក បានប្រាប់អោយដឹងថា កន្លងមកពួកគាត់មានការលំបាកយ៉ាងខ្លាំងក្នុងការប្រើប្រាស់ ទឹក ព្រោះពួកគាត់ត្រូវទៅយកទឹកពីស្ទឹងសង្កែដែលមានចម្ងាយប្រហែលជាង ៤ គ.ម ពីភូមិរបស់ពួកគាត់ ។ តែបន្ទាប់ពីទទួល បានអំណោយអណ្ដូងទឹកដ៏ថ្លៃថ្លានេះ បងប្អូនប្រជាពលរដ្ឋលែងមានការលំបាកចំពោះបញ្ហាទឹកប្រើប្រាស់ទៀតហើយ ។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ។

HUN MANET 12-5-2016 (1)

HUN MANET 12-5-2016 (2)

HUN MANET 12-5-2016 (3)

HUN MANET 12-5-2016 (4)

HUN MANET 12-5-2016 (5)

HUN MANET 12-5-2016 (6)

HUN MANET 12-5-2016 (7)

HUN MANET 12-5-2016 (8)

HUN MANET 12-5-2016 (9)

HUN MANET 12-5-2016 (10)

HUN MANET 12-5-2016 (11)

HUN MANET 12-5-2016 (12)

HUN MANET 12-5-2016 (13)