ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ជំហានទី ៣


ក្រុមការងារបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយកុមារ ជំហានទី ៣ ដែលជាផ្នែកមួយនៃគម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ អាងត្រពាំងថ្ម ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ។

សូមជម្រាបជូនថា ប្រឡាយកុមារ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការសាងសង់ឡើងឱ្យក្លាយទៅជាប្រឡាយមួយ ដែលមានលក្ខណៈពេញលេញ ពោលគឺដើរតួនាទីជាប្រឡាយដោះទឹកពីអាងត្រពាំងថ្មនៅពេលមានជំនន់ផង និងជាប្រឡាយស្រោចស្រពលើផ្ទៃដីប្រមាណ ១៥.០០០ ហិកតា ផង ។