អបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់បណ្ដុះបណ្ដាលកុំព្យូទ័រនៅវិទ្យាល័យចំនួន០២ ក្នុងខណ្ឌដង្កោ


រាជធានី​ភ្នំពេញ៖ ​បន្ទប់​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ចំនួន​០២ នៅ​វិទ្យាល័យ​ទួល​អំពិល និង​វិទ្យាល័យ​ពងទឹក ក្នុង​ខណ្ឌ​ដង្កោ​ ត្រូវ​បាន​ដាក់​សម្ពោធ​​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​​អង្គារ ៧កើត ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស​២៥៦១។

ក្នុងបន្ទប់​បណ្ដុះបណ្ដាល​​កុំព្យូទ័រ​ទាំងពីរ មាន​បំពាក់​កុំព្យូទ័រ ដែល​តភ្ជាប់​បណ្ដាញ​អ៊ីនធឺណិត (​​ឥតគិតថ្លៃ) រួច​ជា​ស្រេច ដើម្បី​ប្រើប្រាស់សម្រាប់ជំនួូយដល់ការបង្រៀន និងរៀនរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​រដ្ឋមន្ត្រី បានពិនិត្យ​មើល ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់សាលារៀន ដែលបានក្រោយការជួសជុល ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា៕