ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យឡើងវិញទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន


នៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីជាមួយ លោកជំទាវ Anne Lemaistre តំណាងអោយអង្គការ UNESCO ឯកឧត្តម អ៊ុកប្រាថ្នា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តមតំណាងអោយអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពិនិត្យឡើងវិញទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅរមណីដ្ឋានឆ្នេរសុខា។