លោក ម៉ែន វិបុល ជំរុញឲ្យមន្ត្រី ចុះមូលដ្ឋានដោះស្រាយបញ្ហា លំបាកជូនពលរដ្ឋ


ស្វាយរៀង៖លោកម៉ែនវិបុលប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀងបានជំរុញដល់មន្ត្រី ក្រុមការងារ គណបក្សទាំងអស់ត្រូវ ចុះដល់មូលដ្ឋានដើម្បីដឹងពីសុខទុក្ខនិងដោះស្រាយរាល់ សំណូមពរនិងបញ្ហាប្រឈម នានា ដែល ពលរដ្នត្រូវការ។
លោកម៉ែនវិបុលលើកទ្បើង បែបនេះក្នុងឱកាសដែលអញ្ជើញ ចូលរួមសំណេះសំណាល ជាមួយសមាជិកសមាជិការ គណបក្ស ប្រជាជនកម្ពុជាស្រុកស្វាយទាប ប្រមាណជាង៥០០នាក់ នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៦ក្នុងបរិវេណ មន្ទីរគណបក្ស ស្រុកស្វាយទាប។
លោកម៉ែនវិបុលបានធ្វើការ ក្រើនរំលឹក”ដល់អស់លោកលោកស្រី ជាប្រធានអង្គភាពនិងមន្ទីរ នានាជុំវិញខេត្តនៅពេល ដែល តែងតាំងមន្ត្រីរាជការ រូបណាឲ្យទ្បើងឋានៈតួនាទី ត្រូវធ្វើរបាយការណ៍បញ្ជូនមក គណៈកម្មាធិការគណបក្ស ខេត្តដើម្បីធ្វើការ ពិនិត្យមើលការងារមន្ត្រី រូបនោះថាតើធ្លាប់បានចុះមូលដ្ឋាន រឺទេបើមិនចុះទេនោះត្រូវទុក ឯកសានោះមួយទ្បែកសិន ដើម្បី ទុកឱកាសអោយមន្ត្រីនោះចុះធ្វើការងារជាមួយពលរដ្ន”។
លោកម៉ែនវិបុលបានបញ្ជាក់ថា កន្លងមកមានការតែងតាំងមន្ត្រីរាជការ ពុំមានភាពប្រក្រតីទេដោយមន្ត្រី ជើងដប់ពូកែ អែបអប អង្គុយ តែក្នុងប៊ុយរ៉ូទ្បើងឋានៈ និងបុណ្យសក្កិលឿនចំណែក ឯមន្ត្រីសកម្មការងារមិនបាន ទ្បើងសក្ក័រឺឋានៈអ្វីនោះ ទេដូច្នេះ ចាប់ពី អាណត្តិលោកកាន់តំណែង ចៅហ្វាយខេត្តនេះតទៅមន្ត្រី ទាំងអស់ត្រូវចុះទៅមូលដ្ឋាន ដើម្បីបានដឹងពីសុខទុក លំបាក និងកង្វល់នានាដែលពលរដ្នត្រូវការ។
លោកម៉ែនវិបុលក៏ជំរុញ មន្ត្រីប៉ូលីសធ្វើអត្តសញ្ញណប័ណ្ណ ឲ្យបានរួសរាន់ដើម្បីពលរដ្នមាន សិទ្ធិបោះឆ្នោតនិង យកទៅ ប្រើ ប្រាស់ធ្វើការងារផ្សេងៗ ជាពិសេសថ្ងៃអាទិត្យ ដែលកម្មករកម្មការិនីសំរាក ពីការងាររោងចក្រមាន ឱកាសធ្វើ អត្តសញ្ញណប័ណ្ណ មន្ត្រីត្រូវចុះធ្វើជូនប្រជាពលរដ្ន៕

Men Vibol 14-5-2016 (2)

Men Vibol 14-5-2016 (1)