សិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទបញ្ញតិ្តទូទៅ និងបទបញ្ជាបច្ចេកទេសនៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨


រាជធានីភ្នំពេញ៖ សិក្ខាសាលាស្តីពី ការផ្សព្វផ្សាយបទបញ្ញតិ្តទូទៅ និងបទបញ្ជាបច្ចេកទេស នៃការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅសណ្ឋាគារ Himawari ។
បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រនៃការអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនវិស័យកីឡា នៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការរៀបចំលក្ខណៈសម្បត្តិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣៕