ឯកឧត្តម សុខ ឥសាន៖ អតីតបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិ ខុសគ្នាដូចម្តេច


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងនៅថ្ងៃទី២៨ មករា ថា អតីតបក្សសង្គ្រោះជាតិ ​ត្រូវបានតុលាការកំពូល សម្រេចរំលាយចោល និងមន្ត្រីសំខាន់ៗ ចំនួន ១១៨នាក់ ត្រូវហាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ តាំងពីថ្ងៃ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មកម៉្លេះ ។ ដូច្នេះ បើសិនជាមន្ត្រី ទាំង១១៨នាក់ នៅធ្វើសកម្មភាពនយោបាយ ដោយចំហរក្តី ដោយលួចលាក់ក្តី សុទ្ធតែត្រូវប្រឈមចំពោះមុខ ច្បាប់ទាំងអស់ ។

ឯកឧត្តមថា “ចំពោះរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ដែលដឹកនាំបង្កើតដោយសម រង្ស៊ី ក៏ជាអង្គការចាត់តាំងខុសច្បាប់ បើធ្វើសកម្មភាពអ្វីមួយ ក៏ខុសច្បាប់ដែរ ។ ការញុះញង់បំផុសឲ្យប្រជាជន ងើបឡើងបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាល និងប្រជាជនខ្លួនឯង គឺជាអំពើភេរវកម្ម ដែលជាកំហុសកាន់តែធ្ងន់ធ្ងរ ថែមទៀត” ។

ឯកឧត្តមបន្តទៀថា ដូច្នេះ ទាំងអតីតបក្សសង្គ្រោះជាតិ ទាំងរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តទៅ សុទ្ធតែជាអង្គការចាត់តាំងខុសច្បាប់ ដូចគ្នាទាំងអស់ មិនអាចប្រកែកបានឡើយ៕