សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ ប្រធានក្រុមតំណាងរាស្រ្តទីក្រុងហូជីមិញ ចូលជួបសម្ដែងការគួរសម


រសៀលថ្ងៃសុក្រ ១០កើត ខែមាយ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០៤:៣០នាទី រសៀល នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញ ប្រធានក្រុមតំណាងរាស្រ្តទីក្រុង ហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាស ដែលឯកឧត្តមដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕