សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ ចុះអនុវត្តកិច្ចដំណើរការការងារកែលំអ និងថែទាំប្រព័ន្ធស្រោចស្រពទំនប់អាងទឹក សីម៉ា


ប្រព័ន្ធស្រោចស្រពទំនប់អាងទឹក សីម៉ា មានទីតាំងស្ថិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ប្រព័ន្ធនេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦៥០ ហិកតា ស្រូវប្រាំង ចំនួន ៧០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១២ ហិកតា ។