ឯកឧត្តម លន់ លឹមថៃ អញ្ជើញជាអធិបតី ប្រគល់ផ្ទះជូនប្រជាពលរដ្ឋ ចំនួន៨គ្រួសារដែលជាអំណោយរបស់អង្គការស្ពានកម្ពុជា-ហូឡង់


ព្រឹកថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងលោកជំទាវ បានអញ្ជើញជាអធិបតី ប្រគល់ផ្ទះជូន ប្រជាពលរដ្ឋ ចំនួន៨គ្រួសារស្មើនឹង៨ខ្នង-ផ្ទះ ដែលជាអំណោយរបស់អង្គការស្ពានកម្ពុជា-ហូឡង់ ព្រមទាំងចែកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយក្នុង១គ្រួសារទទួលបានអង្ករ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ភួយ១ មុង១ សារ៉ុង១ ថវិកា១០០.០០០៛ និងធុងចម្រោះ១ (អង្កការស្ពានកម្ពុជា-ហូឡង់) ព្រមទាំងជូនថវិកាប្រជាពលរដ្ឋចូលរួមចំនួន១០០នាក់ ក្នុង១នាក់ចំនួន១០.០០០៛ នៅឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

Lun limthai 16-5-2016 (1)

Lun limthai 16-5-2016 (2)

Lun limthai 16-5-2016 (3)

Lun limthai 16-5-2016 (4)

Lun limthai 16-5-2016 (5)