សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសព លោកជំទាវ ហ៊ុន វណ្ណវឌ្ឍនា


ព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពលោកជំទាវ ហ៊ុន វណ្ណវឌ្ឍនា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២:៣០ នាទី ក្នុងជន្មាយុ ៣៦ឆ្នាំដោយរោគាពាធ។
សពលោកជំទាវ បានតម្តល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមទំនៀមទំលាប់ប្រពៃណីយ៍សាសនា នៅគេហដ្ឋាននៃសព ភូមិគ្រឹះលេខ ១១៣៥ ផ្លូវលេខ ១១០ ភូមិតាខ្មៅថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕