សកម្មភាពតម្លើងម៉ូទ័របូមទឹកថ្មីចំនួន ៥គ្រឿង នៅស្ថានីយ៍បឹងត្របែក


នៅដំណាក់កាលទី១ឆ្នាំ២០១៧ ម៉ូទ័របូមទឹកថ្មីចំនួន ៦គ្រឿង បានដាក់អោយដំណើរការ ហើយនៅខណៈនេះជាដំណាក់កាលទី២ឆ្នាំ២០១៨ ម៉ូទ័រថ្មីចំនួន ៥គ្រឿងបន្ថែមទៀតបាននឹងកំពុងតម្លើង ដែលធ្វើអោយឆ្នាំនេះមានម៉ូទ័រសរុបចំនួន ១១គ្រឿង នឹងដាក់អោយដំណើរការបូមទឹកនៅរដូវវស្សាខាងមុខ ក្នុងសមត្ថភាពបូមទឹក ២៣.៣ម៉ែត្រគូបក្នុង១វិនាទី។
សង្ឃឹមថា នឹងដោះស្រាយកាត់បន្ថយការលិចទឹកនៅខណ្ឌចំការមន ៧មករា និងដូនពេញ។