មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងធ្វើការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៥៣,៥


-ថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៥៣,៥ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង (២២-២៧ មករា ២០១៨)
-កំពុងតម្លើងងីបផ្លូវបំបែកនៅស្ថានីយ៍ភ្នំតូច,ជួសជុលផ្លូវដែក-ស្ពាន និងចុះពិនិត្យសកម្មភាពតម្លើងបាច់រ៉ៃ អនុវត្តដោយនាយកដ្ឋានផ្លូវដែក (២៧-២៨ មករា ២០១៨)
-សំអាតចិញ្ចើមនិងសួនច្បារតាមដងផ្លូវជាតិលេខ៧៨ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី (២៧ មករា ២០១៨)
-ចុះកាត់សម្អាតដើមឈើចំនួន០១ដើម ដែលដួលលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ (២៧ មករា ២០១៨)
-ស្រោចកៅស៊ូ,កិនថ្មម៉ិច និងកាប់មែកឈើ នៅលើផ្លូវជាតិលេខ៤១ ផ្លូវរង្វង់មូល៨មីនា និងផ្លូវក្រុងលេខ ៧៣៥ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត (២៧ មករា ២០១៨)
-ជួសជុលផ្លូវខេត្តលេខ៣១៥,៣១៦,៣១៤C,៣១៩C ដោយក្រាលថ្មចាក់កៅស៊ូ ប្រភេទ DBST និងក្រាលគ្រួសក្រហម អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង (២៨ មករា ២០១៨)
-ស្រោចកៅស៊ូលើថ្នល់ប្រេះស្រាំដោយប្រើកំទេចថ្មM12 លើផ្លូវជាតិលេខ៤៨ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង (២៨ មករា ២០១៨)
-ជួសជុលថែទាំជាប្រចាំលើផ្លូវជាតិលេខ៧,៨,៧២,៧៣ និងផ្លូវខេត្តលេខ៣៧០B,៣៧១B អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ (២២-២៩ មករា ២០១៨)។