ឯកឧត្តម គួច ចំរើន និងឯកឧត្តម យូ ស៊ុនឡុង អញ្ជើញចុះត្រួតពិនិត្យទីតាំង និងប្រជុំរៀបចំផែនការត្រៀមប្រារព្ធពិធីបញ្ចុះខណ្ឌសីមានៅវត្តជ័យមង្គល


នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងប្រជុំរៀបចំផែនការត្រៀមប្រារព្ធពិធីបញ្ចុះខណ្ឌសីមានៅវត្តជ័យមង្គល ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាពេលខាងមុខនេះ។