សម្ដេចភក្ដី សាយ ឈុំ និង សម្តេច ចៅហ្វាវាំង គង់ សំអុល អញ្ជើញចូលរួមពិធីបញ្ចុះសព លោកជំទាវ ហ៊ុន វណ្ណវឌ្ឍនា


ព្រឹកថ្ងៃព្រហស្បតិ៍ ០១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ចៅហ្វាវាំង គង់ សំអុលឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាចូលរួមពិធីបញ្ចុះសព លោកជំទាវ ហ៊ុន វណ្ណវឌ្ឍនា ដែលត្រូវជាកូនស្រីបង្កើតរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១២:៣០ នាទី ក្នុងជន្មាយុ ៣៦ឆ្នាំ នាមន្ទីពេទ្យ Raffle ប្រទេសសឹង្ហបុរី។
សពលោកជំទាវ ត្រូវបានបញ្ចុះនៅភូមិ ព្រែកស្នង ឃុំព្រែគយ ស្រុកស្អាង ខេត្តកណ្តាល៕