សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញាតិអោយឯកអគ្គរដ្ឋ វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្នសង្គមនិយមវៀតណាម ទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


នៅវេលាម៉ោង ០៩:៣០ ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្នសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិអោយឯកឧត្តម វូ ក្វាងមិញ ឯកអគ្គរដ្ឋ វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្នសង្គមនិយមវៀតណាម ទើបតែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

សម្តេចប្រធាន បានចាត់ទុកបេសកកម្មការទូតថ្មីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែល្អប្រសើរថែមមួយកំរិតទៀត។សម្តេចប្រធានបានសម្តែងមោទនៈភាពដោយសម្តេចសង្កេតឃើញថារយះពេល៥០ឆ្នាំមកនេះទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា វៀតណាមមានការរីកចំរើនឥតឈប់ឈរលើគ្រប់វិស័យគ្រប់កំរិត។
ឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម បានគោរពជម្រាបជូនសម្តេចអថាភារៈកិច្ចដ៍សំខាន់របស់ឯកឧត្តមក្នុងអាណត្តិការទូតថ្មីនេះគឺជម្រុញអោយមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងលើគ្រប់វិស័យពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរដើម្បីជម្រុញការអភិវឌ្ឍទាំងសងខាង៕