ឯកឧត្តម ជា សុមេធី និងលោកជំទាវ អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ភោធសមិទ្ធិផលនានា ក្នុងវត្តស្វាយរមៀត


ព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ភោធសមិទ្ធិផលនានា ក្នុងវត្តស្វាយរមៀត ស្ថិតនៅភូមិល្ងើន ឃុំក្តឿងរាយ ស្រុកកញ្ជ្រៀច ដោយមានការចូលរួមពីមន្ទីរ អង្គភាព ជុំវិញខេត្ត ព្រមទាំងសហការី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។