ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធការ៉ាតេដូ ដូក្យូកៃជប៉ុន


ព្រឹកថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ ស្ថាបនិក ក្លឹបការ៉ាតេដូក្រសួងធនធានទឹក និងឧតុនិយម (MOWRAM DOJOKAI KARATE CLUB) និងជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធការ៉ាតេដូ ដូក្យូកៃជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធការ៉ាតេដូ ដូក្យូកៃជប៉ុន (JAPAN DOJOKAI KARATEDO FEDERATION) ដឹកនាំដោយលោកព្រឹទ្ធាចារ្យ Yamagawa ខ្សែក្រវាត់ខ្មៅ ៩ ដាន់ និងជាប្រធានសហព័ន្ធ ក្នុងគោលបំណងដើម្បីពង្រឹង និងជម្រុញវិស័យការ៉ាតេដូនៅកម្ពុជា ឱ្យកាន់តែមានភាពខ្លាំងក្លា ឈានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ អូឡាំពិក ឆ្នាំ ២០២០ នៅប្រទេសជប៉ុន ពិសេសព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។