លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អំពីសេចក្តីសម្រេច ស្តីពីការបង្កើតគណ:កម្មការ អនុគណ:កម្មការរៀបចំពិធីបុណ្យឆ្លងចេតិយ និងពុទ្ធាភិសេក


ខេត្តកោះកុង : ថ្ងៃចន្ទ ៥ រោច ខែមាឃ ឆ្នាំរកានព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ អំពីសេចក្តីសម្រេច ស្តីពីការបង្កើតគណ:កម្មការ អនុគណ:កម្មការរៀបចំពិធីបុណ្យឆ្លងចេតិយ និងពុទ្ធាភិសេកឧទ្ទិសកុសលជូនដល់វិញ្ញានក្ខន្ធ ឯកឧត្តមព្រឹទ្ធាចារ្យ សាយ ភូថង និងលោកជំទាវ ខ ភូថង និងពិធីសម្ពោធរូបសំណាក ព្រមទាំងវិថី សាយ ភូថង ដែលប្រព្រឹត្តទៅនៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨។