សម្តេចភក្ដី សាយ ឈុំ អនុញ្ញាតជូន លោកជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបសម្ដែងការគួរសម


ព្រឹកថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង០៨:៣០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសវនាការសម្ដែងការគួរសម ក្នុងឱកាស ដែលលោកជំទាវ ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំ ព្រះរាជាណាចក្រ កម្ពុជា។
សម្តេចភក្តី បានថ្លែងជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូត នឹងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនយើងទាំង២ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ព្រឹទ្ធសភា ក្រសួង ស្ថាប័នានា និងរូបសម្តេចផ្ទាល់ បានត្រៀមរួមកិច្ចសហការជិតស្និទ្ធ ជាមួយ លោកជំទាវ និងស្ថានទូតឥណ្ឌា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសយើងទាំង២ ក៏ដូចជាស្ថាប័ននីតិប្បញ្ញតិ្តយើងទាំង២ផងដែរ។
សម្តេច ប្រធានព្រឹទ្ធសភា ក៏បាន ប្រសិទ្ធពរជូនលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកម្មការទូតដឧត្តុងឧត្តមរបស់លោកជំទាវ៕