ឯកឧត្តម សុខ ឥសាន៖ អង្គការសហប្រជាជាតិ មិនលូកដៃចូលកិច្ចការ ផ្ទៃក្នុងប្រទេស ណាមួយទេ


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន  បានថ្លែងថា គណបក្សសង្គោះជាតិ (CNRP) បានផ្ញើលិខិត ទៅអង្គការសហប្រជាជាតិ និងជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ដើម្បីឲ្យអន្តរាគមន៍ តំណាងរាស្រ្តខ្លួន ដែលកំពុងជាប់ពន្ធនាគារ  គឺអ្នកទាំងនោះ មិនមានសិទ្ធិលូកដៃ ចូលកិច្ចការផ្ទៃ ក្នុងរបស់បណ្ដាប្រទេសណាមួយទេ។
ឯកឧត្តម សុខ ឥសាន បានអោយដឹង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ថា “ស្នើដើម្បីជួយអន្តរាគមន៍ យើងយល់ឃើញថា អង្គការសហ ប្រជាជាតិ គ្មានភារៈកិច្ចណាមកជួយ អន្តរាគមន៍ តាមសំណើ របស់គាត់ (CNRP) ទេ។ គេជាអង្គការមួយដើម្បីថែរក្សា បណ្ដាប្រទេសកុំឲ្យ ឈ្លានពានគ្នា ។ ក្នុងគោលបំណងបង្កើត អង្គការសហប្រជាជាតិ ក្រោយមានកើត សង្គ្រាមលោកលើកទី២ ឆ្នាំ១៩៤៥ ។ កើតសង្គ្រាមលោកលើកទី២ហើយ គេបង្កើតអង្គការ សហប្រជាជាតិ ដើម្បីជួយចងក្រង បណ្ដាប្រទេសលើ ពិភពលោក កុំឲ្យទាស់គ្នា”។
ឯកឧត្តម បន្តថា  CNRP ស្នើឲ្យអង្គការសហប្រជាជាតិ ជួយអន្តរាគមន៍នេះ គឺខុស ពីតួនាទីភារៈកិច្ច របស់អង្គការ សហប្រជាជាតិហើយ ព្រោះរាល់សំណើ ដែលបានស្នើទៅ គ្មានប្រសិទ្ធិភាពនោះទេ។ យោងតាមសារព័ត៌មាន វីអូឌី នៅថ្ងៃទី១៨ ឧសភា នេះ បានឲ្យដឹងថា  គណបក្សសង្រ្គោះជាតិ បានផ្ញើលិខិត ទៅអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខី ឲ្យជួយអន្តរាគមន៍ ករណីស្ថានការណ៍ នយោបាយនៅកម្ពុជា៕