ឯកឧត្តម សុខ ឥសាន បានលើកឡើងថា” ដើម្បីកំណត់ថា អ្នកណាម្នាក់ជាភេរវករ គេត្រូវយកសកម្មភាពជាក់ស្តែង មកធ្វើជាលក្ខណវិនិច្ឆ័យ ទើបបានសត្យនុម័ត”


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច នៅព្រឹកថ្ងៃអាទិត្យទី៤ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើង នូវការពន្យល់ អ្វីទៅជាភេរវករ ដែលកំពុងយាយី សន្តិភាព និងស្ថេរភាពនយោបាយ នៅកម្ពុជា ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមតេឡេក្រាម ឯកឧត្តម សុខ ឥសាន បានលើកឡើងថា” ដើម្បីកំណត់ថា អ្នកណាម្នាក់ជាភេរវករ គេត្រូវយកសកម្មភាពជាក់ស្តែង មកធ្វើជាលក្ខណវិនិច្ឆ័យ ទើបបាបសត្យនុម័ត” ។

ឯកឧត្តមបន្តថា “ដូចករណី ទណ្ឌិត សម រង្សី គឺបានធ្វើសកម្មភាពទ្ធង្សនា វិច្ឆេទកម្ម បំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ  ការរីកចម្រើន របស់ប្រទេសជាតិ និងជីវភាពរស់នៅ សម្បូរសប្បាយរបស់ប្រជាជនកម្ពុជា ។ ធ្វើសកម្មភាពអវិជ្ជមាន ចំពោះជាតិ នៅក្នុងប្រទេស មិនអស់ចិត្ត ទណ្ឌិត សម រង្សី និងក្រុមបក្សពួក បានរត់ទៅក្រៅប្រទេស បង្កើតរបស់ដែលហៅថា ចលនាសង្គ្រោះជាតិ ជាឧទ្ទាមក្រៅច្បាប់ ហើយញុះញង់បំផុស ឲ្យមានការបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ប៉ុនប៉ងនាំមក នូវគ្រោះមហន្តរាយ ដូចពីអតីតកាលមកឲ្យ មាននៅកម្ពុជា ជាថ្មីទៀត” ។

ឯកឧត្តម សុខ ឥសាន បានបន្ថែមថា “ទង្វើនិងសកម្មភាព របស់ទណ្ឌិត សម រង្សី និងក្រុមបក្សពួកប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា និងជីវភាពរស់នៅ របស់ប្រជាជន គឺជសកម្មភាព ឧទ្ទាមនិយម និងភេរវកម្ម ។ ដូច្នេះ ទណ្ឌិត សម រង្សី គឺជាមេភេរវករ និង មេឧទ្ទាមក្រៅច្បាប់”៕