ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ពិភាក្សាលើរបៀបវារៈលើសេចក្តីព្រាងច្បាប់ស្តីពី “អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ”


ភ្នំពេញ៖ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តចាប់ផ្តើម ពិភាក្សាលើរបៀបវារៈលើសេចក្តីព្រាងច្បាប់ស្តីពី “អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ” ។

សេចក្ដីព្រាងច្បាប់នេះ បានរៀបចំឡើងដោយផ្អែកតាមវាក្យខណ្ឌទី៦ នៃសេចក្ដីប្រកាសទីក្រុង ដូហា (Doha) ស្ដីពីកិច្ចព្រមព្រៀងទិដ្ឋភាពពាណិជ្ជកម្មទាក់ទងនឹងកម្មសិទ្ធបញ្ញា សម្រាប់សុខភាព សាធារណៈ តាមសេចក្ដីសម្រេចរបស់អគ្គក្រុមប្រឹក្សា នៃអង្គការពានិជ្ជកម្មពិភពលោក៕