ឯកឧត្តម ពេជ្រ វាសនា បានដឹកនាំក្រុមការងារត្រួតពិនិត្យប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប


ព្រឹកថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល និងជានាយកគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងដោះទឹកភាគខាងលិចបឹងទន្លេសាប បានដឹកនាំក្រុមការងារត្រួតពិនិត្យ ដែលមានសមាសភាពចូលរួមពីតំណាងបេសកកម្មស្វែងរកការពិតរបស់​ JICA ប្រចាំទីក្រុង​តូក្យូ (JICA Fact Finding Mission), តំណាង JICA ប្រចាំកម្ពុជា, តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង, តំណាងក្រុមហ៊ុនសាងសង់ (ICB និង NCBs), មន្ត្រី PMU និង PIUs របស់ខេត្តបាត់ដំបង ចុះពិនិត្យគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុណ និងប្រឡាយប៉ូ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ជារួម មកដល់ពេលបច្ចុប្បន្ន ការអនុវត្តគម្រោងទាំង ២ ខាងលើ សម្រេចលទ្ធផលបានប្រមាណ ៣៧% ហើយ ។