សម្តេច ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចាកចេញពីទីក្រុង MOSCOW ចូលរូមកិច្ចប្រជុំកំពូល ASEAN-RUSSIA នៅទីក្រុង SOCHI នៃប្រទេសរុស្ស៊ី


កាលនៅរសៀលថ្ងៃទី ១៨ ឧសភានេះ ក្រោយពីបានជួបជុំសំណេះសំណាលជាមួយនិស្សិតខ្មែរដែលកំពុងសិក្សានៅក្នុង ប្រទេសរុស្ស៊ីរួចមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុង MOSCOW ធ្វើដំណើតាមយន្តហោះពិសេសបានមកដល់ទីក្រុង SOCHI នៃប្រទេសរុស្ស៊ីប្រកបដោយសុវត្ថិភាព ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល ASEAN-RUSSIA ។ សម្តេចតេ ជោ ត្រូវបានទទួលស្វាគមន៌យ៉ាងរាក់ទាក់ពីមន្រ្តីសំខាន់ៗ របស់ប្រទេសរុស្ស៊ីព្រមទាំងបានភ្លក់នំប៉័ងអំបិលដែល ជាម្ហូបប្រពៃ ណីរបស់ជនជាតិ រុស្ស៊ីនៅទីនេះផងដែរ។
កិច្ចប្រជុំកំពូលនេះគឺធ្វើស្របទៅនឹងថ្ងៃរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនង ASEAN-RUSSIA ដែលនឹង ប្រារព្វធ្វើ នៅរសៀលថ្ងៃស្អែក ចាប់ពីថ្ងៃទី១៩-ទី២០ ឧសភា។

HUN SEN 19-5-2016 (1)

HUN SEN 19-5-2016 (2)

HUN SEN 19-5-2016 (3)

HUN SEN 19-5-2016 (4)

HUN SEN 19-5-2016 (5)

HUN SEN 19-5-2016 (6)