ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍សង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក នៅក្នុងឃុំត្រប់ ស្រុកបាធាយ


ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានសហការជាមួយប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឺក ទំនប់ពោធិ៍តាត្រេះ ដើម្បីអន្តរាគមន៍សង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹក ចំនួន ១៣៨ ហិកតា នៅក្នុងឃុំត្រប់ ស្រុកបាធាយ ។ នៅក្នុងការអន្តរាគមន៍នេះ ក្រុមការងារ បានប្រើប្រាស់គ្រឿងចក្រ អេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ដើម្បីកាយប្រឡាយនាំទឹក ០១ ខ្សែ ប្រវែង ១.២០០ ម៉ែត្រ និងម៉ាស៊ីនបូមទឹកខ្នាតតូច សរុប ចំនួន ១៧ គ្រឿង សម្រាប់បូមទឹកបន្តពីប្រឡាយដែលបានស្តាររួច បញ្ចូលទៅក្នុងដីស្រែដែលកំពុងត្រូវការទឹកទាំងនោះ ។