ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់កុំព្យូទ័រ និងបន្ទប់ពិសោធន៍នៅវិទ្យាល័យ ហ៊ុន សែនពាមជីកង និងបន្ទប់កុំព្យូទ័រនៅសាលាបឋមសិក្សា ពាមជីកង ខេត្តកំពង់ចាម


កំពង់ចាម ៖ ពិធី​ដាក់​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​បន្ទប់​កុំព្យូទ័រ និង​បន្ទប់​ពិសោធន៍​នៅ​វិទ្យាល័យ ហ៊ុន សែន​ពាម​ជីកង និង​បន្ទប់​កុំព្យូទ័រ​នៅ​សាលា​បឋម​សិក្សា ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់​ចាម ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតី​ភាព ឯកឧត្ដម​បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស​២៥៦១ នៅ​ស្រុក​កង​មាស ខេត្ត​កំពង់​ចាម។

ការ​ដាក់​ឱ្យ​ប្រើប្រាស់​កុំព្យូទ័រ​ និង​បន្ទប់​ពិសោធន៍​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង ពង្រីក​​​ចំណេះ​ដឹង​សិស្សានុសិស្ស​បន្ថែម​ទៀត ដោយ​សិស្ស​អាច​ស្វែង​យល់​បន្ថែម​តាមរយៈ​ការអនុវត្ត​ផ្ទាល់ បន្ទាប់ពី​ការ​សិក្សា​ទៅលើ​ទ្រឹស្ដី៕